Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 រួច​លោក​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្ដេច​ត្រាញ់ និង​ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក ដែល​លោក​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពេល​នោះ សាំ​សុន​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ»។ គាត់​ប្រឹង​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​វិហារ​នោះ​ក៏​រលំ​លើ​ពួក​មេ និង​លើ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​វិហារ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ស្លាប់​នេះ មាន​ចំនួន​ច្រើន​ជាង​អស់​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ពី​គាត់​នៅ​មាន​ជីវិត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 រួច​គាត់​ថា សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ នោះ​គាត់​ប្រឹង​រួប​យោល​ខ្លួន​ពេញ​កំឡាំង ហើយ​រោង​នោះ​បាន​រលំ​មក​លើ​ពួក​មេ ព្រម​ទាំង​បណ្តាជន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​នោះ​ផង ដូច្នេះ​ពួក​មនុស្ស​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​កាល​ដែល​គាត់​ស្លាប់​ទៅ នោះ​មាន​ច្រើន​ជាង​ពួក​អ្នក ដែល​គាត់​បាន​សំឡាប់​ពី​កាល​នៅ​រស់​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

30 រួច​គាត់​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ!»។ គាត់​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្តេច​ត្រាញ់ និង​ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​គាត់ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​គាត់​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:30
21 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជម្នះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។


តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយ ប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា? អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោម និង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?


មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។


ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។


ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។


ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បងប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។


ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​សក្ការ‌បូជា​បន្ថែម​ពី​លើ​យញ្ញ‌បូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បងប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា​ដែរ។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ត គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បងប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។


ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ​ ។


ដ្បិត​បងប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។


ដូច្នេះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ខ្លាំង‌ក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។


លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់


លោក​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។


បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត


បងប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំសុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម