បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំមក៍ ព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង»។
ពួកចៅហ្វាយ 15:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្តិចក្រោយមក នៅពេលចម្រូតស្រូវសាលី សាំសុនក៏យកកូនពពែមួយទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយគិតថា៖ «អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់»។ ប៉ុន្ដែ ឪពុកនាងមិនព្រមឲ្យចូលទៅទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយបន្តិចមក នៅវេលាចំរូតស្រូវសាលី នោះសាំសុនក៏យកកូនពពែ១ទៅសួរប្រពន្ធគាត់ ដោយគិតថា អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់ តែឪពុកនាងមិនព្រមឲ្យចូលទៅទេ អាល់គីតាប បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ គាត់សុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធគាត់ ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ |
បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំមក៍ ព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង»។
គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយពីហ្វូងមកឲ្យនាង»។ តែនាងសួរថា៖ «លោកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទម្រាំតែលោកបានផ្ញើពពែនោះមកដល់?»
នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
តែគាត់ឆ្លើយថា "ខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំមកហើយ មិនដែលធ្វើខុសបង្គាប់អ្វីសោះ លោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែមួយ ឲ្យខ្ញុំបានអរសប្បាយជាមួយមិត្តសម្លាញ់របស់ខ្ញុំសោះ។