Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 តែ​គាត់​ឆ្លើយ​ថា "ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​បង្គាប់​អ្វី​សោះ លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​មួយ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ជា​មួ​យ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ប៉ុន្តែ​គាត់​តប​នឹង​ឪពុក​ថា​: ‘មើល៍! ខ្ញុំ​បាន​បម្រើ​លោកឪពុក​ច្រើន​ឆ្នាំ​យ៉ាងនេះហើយ មិនដែល​រំលង​ពាក្យបង្គាប់​របស់លោកឪពុក​ឡើយ ប៉ុន្តែ​លោកឪពុក​មិនដែល​ឲ្យ​កូនពពែ​មួយ​ដល់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អបអរ​ជាមួយ​ពួក​មិត្តភក្ដិ​របស់ខ្ញុំ​សោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ប៉ុន្ដែ​គាត់​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​ មើល៍​ កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ដែល​មិន​ស្ដាប់​បង្គាប់​លោក​ឪពុក​ទេ ប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​មួយ​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ‌បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ​បញ្ជា​របស់​លោក​ឪពុក​ត្រង់​ណា​ឡើយ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ដ‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។

សូមមើលជំពូក ចម្លង




លូកា 15:29
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ពោល​ថា "ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​មក​ជិត​យើង​ឡើយ ដ្បិត​យើង​បរិសុទ្ធ​ជាង​អ្នក" ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​យើង គឺ​ជា​ភ្លើង​ដែល​ឆេះ​ជា‌និច្ច។


ហើយ​សួរ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​សួរ​ពួក​ហោរា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​យំ ហើយ​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​ជា​យើង​ធ្លាប់​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ឬ?»


គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?


"ពួក​អ្នក​មក​ក្រោយ​ទាំង​នេះ ធ្វើ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​លោក​បាន​បើក​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់ ទាំង​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ"។


ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ផ្ទះ​ទេ ហើយ​ឪពុក​ចេញ​មក​អង្វរ​គាត់។


ឯ​កូន​លោក​ឪពុក ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ឪពុក ជាមួយ​ស្រី​ញី ពេល​វា​ត្រឡប់​មក​វិញ លោក​ឪពុក​បែរ​ជា​សម្លាប់​កូន​គោ ដែល​បំប៉ន​ទទួល​វាទៅ​វិញ"។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌​នឹង​មាន​សេចក្តី​ត្រេក‌អរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់ដែល​ប្រែ​ចិត្ត ជាង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត»។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក ហើយ នោះ​ត្រូវ​រាប់​ថា "យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ"»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត ទៅ​កាន់​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​ខ្លួន​គេ​ថា​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ​ថា


ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ជា​មនុស្ស​ប្រិត‌ប្រៀប ព្រះ‌អង្គ​ប្រមូល​យក​របស់​ដែល​ព្រះ‌អង្គ​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូត​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ"។


ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។


ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។


ដូច្នេះ តើ​យើង​មាន​អ្វី​នឹង​អួត​អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​ពឹង​លើ​ច្បាប់​អ្វី? លើ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ឬ? ទេ គឺ​ពឹង​លើ​ច្បាប់​ខាង​ជំនឿ​វិញ។


ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ នៅ​លើ​ក្រួស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែង​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ"»។


ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម