Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​បន្តិច​មក នៅ​វេលា​ចំរូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំ‌សុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ គាត់​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​គាត់ ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:1
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង


គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​១​ពី​ហ្វូង​មក​ឲ្យ តែ​នាង​សួរ​ថា អ្នក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទំរាំ​តែ​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់


នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។


តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ​ឡើយ


បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម