គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ។
ពួកចៅហ្វាយ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជន និងមេដឹកនាំរបស់ពួកកាឡាត សួរគ្នាទៅវិញទៅមកថា៖ «តើអ្នកណាហ៊ាននាំមុខច្បាំងនឹងពួកអាំម៉ូនមុនគេ? អ្នកណាហ៊ាន អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាតទាំងមូល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកបណ្តាជន នឹងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្សនៅស្រុកកាឡាតទាំងអស់។ អាល់គីតាប ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។ |
គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
គ្រានោះ ពួកអាំម៉ូនបានមូលផ្ដុំគ្នា ហើយបោះទ័ពនៅស្រុកកាឡាត ឯប្រជាជនអ៊ីស្រាអែលក៏ប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅមីសប៉ាដែរ។
គ្រានោះ មានអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ឈ្មោះយែបថា ជាកូនស្រីពេស្យាម្នាក់។ កាឡាតជាឪពុករបស់យែបថា។
ដូច្នេះ យែបថាក៏ទៅជាមួយពួកចាស់ទុំស្រុកកាឡាត ហើយប្រជាជនក៏លើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ យែបថាក៏ប្រកាសពាក្យទាំងប៉ុន្មាននោះ នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
យែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់ប្រាំមួយឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាត ក្នុងក្រុងរបស់លោក។
ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។