ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ដើរ​តាម​ផ្លូវដូច​ជា​មនុស្ស​ខ្វាក់ ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បាន​ជា​គ្មាន​អ្នក​ណា​អាច​ពាល់​សម្លៀក‌បំពាក់ របស់​គេ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​ដើរ​តែល‌តោល​នៅ​តាម​ផ្លូវ ដូច​មនុស្ស​ខ្វាក់ ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ពួក​គេ ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះ‌ពាល់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សំលៀក‌បំពាក់ របស់​គេ​បាន​ឡើយ

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​ដើរ​តែល‌តោល​នៅ​តាម​ផ្លូវ ដូច​មនុស្ស​ខ្វាក់ ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ពួក​គេ ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះ‌ពាល់​ដែរ។

សូមមើលជំពូក



បរិទេវ 4:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


ពួក​យាម​ល្បាត​របស់​អ៊ីស្រា‌អែល​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្រប់​គ្នា​គ្មាន​តម្រិះ គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ មិន​ចេះព្រុស គេ​តែង‌តែ​ស្រមើ​ស្រមៃ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្តងោក​ងុយ។


មួយ​ទៀត នៅ​ជាយ​អាវ​អ្នក ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង យើង​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ។


ពេល​ហោរា​យេរេមា​បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ!


ប៉ុន្តែ នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជម្រះ​នាង​ទាំង​ពីរ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កម្ចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​ពីរ​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង។


ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​ជា​បន្ត​បន្ទាប់។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក ដល់​ម៉្លេះ​បានជា​គេ​ដើរ​ដូច​មនុស្ស​ខ្វាក់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឈាម​របស់​គេ​នឹង​ហូរ​ខ្ចាយ​ដូច​ជា​ធូលី​ដី ហើយ​សាច់​របស់​គេ​ដូច​ជា​លាមក។


អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។


កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។


គំនិត​របស់​គេ​ត្រូវ​ងងឹត ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​របស់​ព្រះ ដោយ​សារ​សេចក្តី​ល្ងង់​ខ្លៅ និង​ចិត្ត​រឹង​រូស​របស់​គេ។