បរិទេវ 3:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា «ខ្ញុំស្លាប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ទឹកលិចក្បាលខ្ញុំ ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា ខ្ញុំស្លាប់ហើយ។ អាល់គីតាប ពេលនោះ ទឹកលិចក្បាលខ្ញុំ ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ! |
ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។
សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
ខ្ញុំក៏ពោលថា៖ «កម្លាំងខ្ញុំបាត់បង់អស់ សេចក្ដីសង្ឃឹមលើព្រះយេហូវ៉ាក៏លែងមានដែរ»។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ យើងរាល់គ្នាត្រូវកាត់ចេញហើយ។
ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។