ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។
បរិទេវ 3:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ព្រះអង្គមិនបានអត់ទោសឲ្យទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយបះបោរប្រឆាំងនឹងព្រះអង្គ ព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ទ្រង់មិនបានអត់ទោសឲ្យទេ អាល់គីតាប អុលឡោះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយបះបោរប្រឆាំងនឹងទ្រង់ ទ្រង់មិនអត់ទោសឲ្យយើងខ្ញុំទេ។ |
ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។
ហើយទូលថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអាម៉ាស់ ហើយខ្មាសមិនហ៊ានងើបមុខសម្លឹងទៅរកព្រះអង្គ ជាព្រះនៃទូលបង្គំទេ ព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំបានងើបឡើង ខ្ពស់ជាងក្បាលយើងខ្ញុំហើយ ឯទោសរបស់យើងខ្ញុំក៏កើនឡើង រហូតដល់ផ្ទៃមេឃដែរ។
ប៉ុន្តែ ពួកគេមានចិត្តរឹងចចេស ហើយបះបោរនឹងព្រះអង្គ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គទៅក្រោយខ្នង ហើយបានសម្លាប់ពួកហោរារបស់ព្រះអង្គ ដែលបានទូន្មានឲ្យគេ ដោយប្រាថ្នាចង់ឲ្យគេវិលមករកព្រះអង្គវិញ ពួកគេបាននាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
ដ្បិតគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះ ហើយបានមើលងាយដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត។
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងព្រះអង្គពិត។
អ្នកគ្រាន់តែទទួលព្រមថា អ្នកមានអំពើទុច្ចរិតមែន ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយបានចែកអំពើគោរពរបស់អ្នក ឲ្យសុសសាយទៅដល់ព្រះដទៃទាំងប៉ុន្មាន នៅក្រោមដើមឈើខៀវខ្ចីផង តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ»។
ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់អ្នក ដ្បិតយើងបានដុសជម្រះអ្នក តែអ្នកមិនបានស្អាតទេ ដូច្នេះ អ្នកនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់អ្នកទៀតឡើយ ដរាបដល់យើងឲ្យសេចក្ដីក្រោធរបស់យើង ចំពោះអ្នកបានសម្រាកវិញ។
ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គល្បីរន្ទឺ ដូចសព្វថ្ងៃនេះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តយ៉ាងអាក្រក់។
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។