គឺដោយព្រោះគេបានប្រព្រឹត្តអំពើអាក្រក់នៅភ្នែកយើង ព្រមទាំងបណ្ដាលឲ្យយើងមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលបុព្វបុរសគេបានចេញពីស្រុកអេស៊ីព្ទ រហូតមកដល់សព្វថ្ងៃនេះ»។
បរិទេវ 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅមុខពួកដែលតតាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្ដីចំរើន ដ្បិតព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង អាល់គីតាប បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត អុលឡោះតាអាឡាបានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។ |
គឺដោយព្រោះគេបានប្រព្រឹត្តអំពើអាក្រក់នៅភ្នែកយើង ព្រមទាំងបណ្ដាលឲ្យយើងមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលបុព្វបុរសគេបានចេញពីស្រុកអេស៊ីព្ទ រហូតមកដល់សព្វថ្ងៃនេះ»។
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាដើមហេតុ នៃការទាស់ទែងគ្នា ដល់ពួកអ្នកជិតខាងយើងខ្ញុំ ហើយខ្មាំងសត្រូវរបស់យើងខ្ញុំ គេនាំគ្នាសើចចំអក។
ព្រះអង្គបានលើកតម្កើងដៃស្តាំបច្ចាមិត្ត របស់ព្រះរាជា ក៏បានឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះរាជាត្រេកអរ។
ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃនិមិត្ត គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
ប្រជារាស្ត្របរិសុទ្ធរបស់ព្រះអង្គ បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ បានជាន់ឈ្លីទីបរិសុទ្ធរបស់ព្រះអង្គ
ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។
បន្ទាប់មក នេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្ដាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលចូលខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍យ៉ាងនោះទេឬ?
ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ទឹកភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកម្សាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
ព្រះយេហូវ៉ាបានធ្វើការដែលព្រះអង្គគិតធ្វើ ព្រះអង្គបានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ពីចាស់បុរាណ គឺព្រះអង្គបានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានអំណរពីដំណើរនាង ព្រះអង្គបានលើកតម្កើងស្នែងរបស់ពួក ដែលតតាំងនឹងនាង។
រីឯយើងវិញ ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្តាឡើយ គឺយើងនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ។
ព្រះអង្គមានព្រះបន្ទូលតបមកខ្ញុំថា៖ ពូជពង្សអ៊ីស្រាអែល និងយូដាមានទោសធ្ងន់ណាស់ ស្រុកនេះពោពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាមើលមិនឃើញទេ។
ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។