ទំនុកតម្កើង 80:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាដើមហេតុ នៃការទាស់ទែងគ្នា ដល់ពួកអ្នកជិតខាងយើងខ្ញុំ ហើយខ្មាំងសត្រូវរបស់យើងខ្ញុំ គេនាំគ្នាសើចចំអក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាហេតុបង្កជម្លោះដល់អ្នកជិតខាងរបស់យើងខ្ញុំ ហើយពួកសត្រូវរបស់យើងខ្ញុំសើចចំអកឲ្យយើងខ្ញុំក្នុងចំណោមពួកគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា ដល់ពួកអ្នកជិតខាង ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ សូមមើលជំពូកអាល់គីតាប6 ទ្រង់ធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ សូមមើលជំពូក |
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។