ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
បទចម្រៀងសាឡូម៉ូន 7:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នា ចំពោះរូបខ្ញុំម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំ ហើយគាត់ចង់បានខ្ញុំណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់ អាល់គីតាប ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំ ហើយគាត់ចង់បានខ្ញុំណាស់។ |
ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ ដោយសោភ័ណភាពរបស់បុត្រី ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី ចូរចុះចូលនឹងព្រះរាជាទៅ!
៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ ខ្ញុំក៏ជារបស់ទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង
ខ្ញុំជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
«កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។