ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់
បទចម្រៀងសាឡូម៉ូន 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ យើងនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។ អាល់គីតាប ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ |
ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់
ត្រូវសង់អាសនាមួយអំពីដីសម្រាប់យើង ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម និងគោរបស់អ្នករាល់គ្នានៅលើអាសនានោះ យើងនឹងមកឲ្យពរអ្នក នៅគ្រប់ទីកន្លែងណាដែលយើងតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះយើង។
ហើយរាល់ល្ងាច ពេលគាត់ដុតចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា នៅគ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។
លោកក៏ធ្វើប្រេងលាបតាំង ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសុទ្ធ ដោយផ្សំតាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប។
ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលទៅបាត់សិន។
តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ?
គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មាន ដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ និងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
៙ ឱស្ងួនសម្លាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។
ដោយព្រះហឫទ័យមេត្តាករុណា ដ៏ទន់សន្ដោសរបស់ព្រះនៃយើង ដែលព្រះអង្គប្រទានថ្ងៃរះពីស្ថានដ៏ខ្ពស់មកដល់យើង
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា
ព្រមជាមួយគ្នានេះ បទបញ្ជាមួយថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាសេចក្ដីពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ព្រោះសេចក្ដីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើងហើយ។
យើង យេស៊ូវ បានចាត់ទេវតារបស់យើងមកធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នា ពីសេចក្ដីទាំងនេះដល់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។
ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ