នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ
នេហេមា 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនសប្បាយចិត្តសោះ ព្រោះមានមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យពួកកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្ដីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង អាល់គីតាប ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រអែល។ |
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា
ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ គេនាំគ្នាសើចចំអក ហើយមើលងាយយើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើកិច្ចការស្អីហ្នឹង? តើអ្នករាល់គ្នាបះបោរប្រឆាំងនឹងស្តេចឬ?»
ប៉ុន្ដែ កាលសានបាឡាត និងថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូន ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង
កាលសានបាឡាត ថូប៊ីយ៉ា និងកេសែម ជាសាសន៍អារ៉ាប់ ព្រមទាំងខ្មាំងសត្រូវរបស់យើងបានឮថា ខ្ញុំបានសង់កំផែងឡើង ហើយគ្មានកន្លែងបាក់បែកណានៅសល់ទៀត (ទោះជាពេលនោះ ខ្ញុំមិនទាន់បានដាក់សន្លឹកទ្វារ តាមទ្វារនៅឡើយក៏ដោយ)
កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚
មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុបីខួប គេដើរទៅទាំងយំតាមផ្លូវ ឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញ តាមផ្លូវទៅឯក្រុងហូរ៉ូណែម
អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។
សម្រែករបស់ក្រុងហែសបូន និងក្រុងអេលាលេ ឮបានឆ្ងាយ ដូចឮរហូតទៅដល់យ៉ាហាស ហើយឮពីសូអារទៅដល់ហូរ៉ូណែម និងអេក្លាត-សេលីស៊ីយ៉ា ដ្បិតទឹកនៅនីមរីមបានរីងស្ងួតអស់ហើយ។
ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរ ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសម្រែកថប់ព្រួយពីការបំផ្លាញ។
ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។
ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។