Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​សាន‌បាឡាត ថូប៊ីយ៉ា និង​កេសែម ជា​សាសន៍​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​របស់​យើង​បានឮ​ថា ខ្ញុំ​បានសង់​កំផែង​ឡើង ហើយគ្មាន​កន្លែង​បាក់​បែក​ណា​នៅ​សល់​ទៀត (ទោះ​ជាពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ តាម​ទ្វារ​នៅ​ឡើយ​ក៏​ដោយ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ នឹង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -

សូមមើលជំពូក ចម្លង




នេហេមា 6:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ហេតុ‌ការណ៍​នេះ សង្ឃ​អេលី‌យ៉ាស៊ីប ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​ដែល​បាន​ភ្ជាប់​សាច់​ញាតិ​នឹង​ថូ‌ប៊ីយា


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮ​ដំណឹង​នេះ ពួកគេ​មិន​សប្បាយ​ចិត្តសោះ ព្រោះ​មាន​មនុស្ស​ម្នាក់​មករក​ផល​ប្រយោជន៍​ឲ្យ​ពួក​កូនចៅ​អ៊ីស្រា‌អែល។


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ គេ​នាំ​គ្នា​សើច​ចំអក ហើយ​មើល​ងាយ​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​ស្អី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ឬ?»


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​ត្រី។ គេ​បាន​ដាក់​ធ្នឹម និង​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​យេសាណា ។ គេ​ដាក់​ធ្នឹម និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


កាល​សាន‌បាឡាត់​បាន​ឮ​ថា យើង​កំពុង​សង់​កំផែង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​ចំអក​ឲ្យ​ពួក​យូដា។


កាល​កំផែង​បាន​សង់​ឡើង​រួច​រាល់ ហើយ​ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារ រួច​បាន​តែង​តាំងឲ្យ​មាន​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​ស្រេច​ហើយ


ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម