រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសម្រាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង។
នេហេមា 10:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជាពួកសង្ឃ ពួកលេវី និងប្រជាជន បានចាប់ឆ្នោតពីដំណើរតង្វាយជាឧស ដើម្បីយកមកក្នុងព្រះដំណាក់របស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់ គឺរៀងរាល់ឆ្នាំ សម្រាប់ដុតនៅលើអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងក្រឹត្យវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងរាល់គ្នា ជាពួកសង្ឃ ពួកលេវី នឹងពួកបណ្តាជនក៏ចាប់ឆ្នោតពីដំណើរដង្វាយឧស ដើម្បីនឹងយកមកក្នុងព្រះវិហាររបស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់រាល់តែឆ្នាំ សំរាប់នឹងដុតនៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះរបស់យើង ដូចមានសេចក្ដីកត់ទុកក្នុងក្រិត្យវិន័យ អាល់គីតាប ពួកយើងជាអ៊ីមុាំ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ដំណាក់របស់ម្ចាស់នៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាជំនូនតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ដូចមានចែងទុកក្នុងហ៊ូកុំ។ |
រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសម្រាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង។
ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។
ហើយចាប់ពីពេលនោះមក ពួកគេថ្វាយតង្វាយដុតជាប់ជាប្រចាំ តង្វាយសម្រាប់បុណ្យចូលខែ និងសម្រាប់បុណ្យដែលបានកំណត់ទុកទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ព្រមទាំងតង្វាយស្ម័គ្រចិត្តរបស់អស់អ្នកដែលយកមកថ្វាយព្រះយេហូវ៉ា។
ឯពួកមេដឹកនាំរបស់ប្រជាជន រស់នៅក្នុងក្រុងយេរូសាឡិម ហើយប្រជាជនឯទៀត គេចាប់ឆ្នោតយកម្នាក់ ក្នុងចំណោមដប់នាក់ ឲ្យមករស់នៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធ ហើយប្រាំបួននាក់ទៀត ឲ្យរស់នៅតាមទីក្រុងឯទៀតៗ។
ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយឧស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។:៚
ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្ដីទាស់ទែងគ្នាបាត់ទៅ និងញែកមនុស្សដែលមានអំណាច ចេញពីគ្នាដែរ។
ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។
ហើយត្រូវតម្រៀបនំទាំងនោះជាពីរជួរ ក្នុងមួយជួរមានប្រាំមួយ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា។
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "នៅវេលាកំណត់ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ថ្វាយដល់យើង គឺតង្វាយរបស់យើង អាហាររបស់យើង ដែលសម្រាប់ជាតង្វាយដុត ទុកជាក្លិនឈ្ងុយដល់យើង"។
គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
ប៉ុន្ដែ នៅថ្ងៃនោះ លោកយ៉ូស្វេបានតម្រូវគេឲ្យធ្វើជាអ្នកកាប់ឧស ហើយដងទឹកសម្រាប់ក្រុមជំនុំ និងសម្រាប់អាសនារបស់ព្រះយេហូវ៉ា នៅកន្លែងដែលព្រះអង្គជ្រើសរើស រហូតដល់សព្វថ្ងៃ។