ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​មាន​បង‌ប្អូន​ខ្ញុំ​ម្នាក់ ឈ្មោះ​ហាណានី និង​អ្នក​ខ្លះ​ទៀត​បាន​មក​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​ពួក‌គេ​ពី​ដំណើរ​ពួក​យូដា​ដែល​បាន​ភៀស​ខ្លួន គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ និង​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​បងប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ នឹង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ផង

សូមមើលជំពូក

អាល់គីតាប

មាន​បង​ប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក



នេហេមា 1:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​ក៏​រត់​គេច ខ្លះ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​ទាំង​នោះ ហើយ​អ្នក​ឯទៀត​ៗ​នាំ​គ្នា​រត់​ទៅ​ឯ​ភ្នំ។


ទ្រង់​ក៏​នាំ​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ទៅ​ដែរ ឯ​ពួក​ឈ្លើយ​ទាំង​អស់​មាន​ចំនួន​មួយ​ម៉ឺន​នាក់ រួម​ទាំង​ពួក​រចនា និង​ពួក​ជាង​ទាំង​អស់ សល់​តែ​មនុស្ស​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ។


ប៉ុន្តែ បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក ឲ្យ​គេ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចម្ការ។


នោះ​តើ​យើង​ខ្ញុំ​នឹង​បែរ​ទៅ​ប្រព្រឹត្ត​រំលង​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទៀត ដោយ​រៀប​ការ​នឹង​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ឬ? តើ​ព្រះ‌អង្គ​មិន​មាន​សេចក្ដី​ក្រោធ​នឹង​យើង​ខ្ញុំ រហូត​ដល់​បំផ្លាញ​យើង​ខ្ញុំ​អស់​រលីង កុំ​ឲ្យ​មាន​សេស​សល់ ឬកុំ​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​ទេ​ឬ?


ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។


ហេតុ​នោះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ»។


ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​នឹក​ពី​យើង ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​យើង​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​របស់​ព្រះ​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ។


ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។