ដ្បិតតាំងពីយើងនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះយើងមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាលមួយដល់ត្រសាលមួយ ហើយពីរោងឧបោសថមួយដល់រោងឧបោសថមួយទៀត។
និក្ខមនំ 40:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងរោងឧបោសថនៃត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ អាល់គីតាប «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។ |
ដ្បិតតាំងពីយើងនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះយើងមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាលមួយដល់ត្រសាលមួយ ហើយពីរោងឧបោសថមួយដល់រោងឧបោសថមួយទៀត។
នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរាជ្យរបស់ទ្រង់ ទ្រង់ក៏បើកទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញ។
នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។
មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។
ត្រូវធ្វើវាំងននពីរោមពពែ ទុកសម្រាប់គ្របពីលើរោងឧបោសថ គឺវាំងនននោះត្រូវធ្វើដប់មួយផ្ទាំង។
ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។
ត្រូវយកខ្លះកិនឲ្យម៉ដ្ត ទៅដាក់នៅមុខសេចក្ដីសញ្ញាក្នុងត្រសាលជំនុំ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះទុកជាបរិសុទ្ធបំផុត។
គឺសង់រោងឧបោសថ ត្រសាលរោងឧបោសថ និងដំបូលត្រសាល ហើយតម្ពក់ ស៊ុម រនុក សសរ និងជើងទ្រ
នៅឆ្នាំទីម្ភៃប្រាំនៃការដែលគេចាប់យើងមកជាឈ្លើយ ដល់ថ្ងៃទីដប់ ខែទីដប់ដើមឆ្នាំ គឺក្នុងឆ្នាំទីដប់បួន ក្រោយពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះ ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។
នៅខែទីមួយក្នុងឆ្នាំទីពីរ ក្រោយពីគេចេញពីស្រុកអេស៊ីព្ទមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅទីរហោស្ថានស៊ីណាយថា៖
នៅថ្ងៃដែលគេដំឡើងរោងឧបោសថ នោះមានពពកមកគ្របបាំងរោងឧបោសថ គឺត្រសាលនៃសេចក្ដីសញ្ញា ហើយនៅពេលល្ងាច មានទ្រង់ទ្រាយដូចជាភ្លើងស្ថិតនៅពីលើរោងឧបោសថរហូតដល់ព្រឹក។