Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​នៃការ​ដែល​គេចាប់​យើង​មក​ជា​ឈ្លើយ ដល់​ថ្ងៃ​ទី​ដប់ ខែ​ទី​ដប់​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះ‌អម្ចាស់​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​២៥ ដែល​យើង​រាល់​គ្នា​នៅ​ជា​ឈ្លើយ លុះ​ដល់​ថ្ងៃ​១០​ខែ​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​១៤ តាំង​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ អុលឡោះ‌តាអាឡា​បាន​ដាក់​ដៃ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។


លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ផុត​កំណត់​នោះ​ឯង ពួក​ពល​របស់​ព្រះ‌យេហូវ៉ា​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។


នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​និមិត្ត​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​នោះ​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


ដូច្នេះ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ។


នៅ​ទី​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ទៅ​ឯ​វាល នៅ​ទី​នោះ​យើង​នឹង​និយាយ​ជា‌មួយ​អ្នក»។


នៅ​ឆ្នាំ​ទី​ដប់​ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


លុះ​ដល់​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ។


ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​យក​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណរបស់​ព្រះ‌យេហូវ៉ា ទៅ​ដាក់​ចុះ​នៅ​កណ្ដាល​ច្រក​ភ្នំ​មួយ ដែល​ពេញ​ដោយ​ឆ្អឹង​ខ្មោច។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។


នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម