Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ត្រូវ​ធ្វើ​វាំង‌នន​ពី​រោម​ពពែ ទុក​សម្រាប់​គ្រប​ពី​លើ​រោង​ឧបោ‌សថ គឺ​វាំង‌នន​នោះ​ត្រូវ​ធ្វើ​ដប់មួយ​ផ្ទាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​ត្រូវ​ធ្វើ​សំពត់ ពី​រោម​ពពែ ទុក​សំរាប់​គ្រប​ពី​លើ​រោង​ឧបោសថ ត្រូវ​ឲ្យ​ធ្វើ​សំពត់​នោះ​១១​ផ្ទាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ជំរំ‌សក្ការៈ។

សូមមើលជំពូក ចម្លង




និក្ខមនំ 26:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ


មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។


វាំង‌នន​ត្រសាល​ដែល​លើស គឺ​វាំង‌នន​ពាក់​កណ្ដាល​ដែល​លើល​នោះ ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោ‌សថ។


ត្រូវ​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយយក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។


ត្រូវ​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​តម្ពក់​នោះ ដើម្បីឲ្យ​រោង​ឧបោ‌សថ​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។


វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​សាម​សិប​ហត្ថ ទទឹង​បួន​ហត្ថ ហើយ​វាំង‌នន​ទាំង​ដប់​មួយ​នោះ ត្រូវ​មាន​ទំហំ​ស្មើ​គ្នា​ទាំង​អស់។


ត្រូវ​ដេរ​វាំង‌នន​ប្រាំ​ផ្ទាំង​ភ្ជាប់​ជា‌មួយ​គ្នា ហើយ​ប្រាំមួយ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា‌មួយ​គ្នា​ដែរ វាំង‌នន​ទី​ប្រាំមួយ ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល។


អស់​អ្នក​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។


អស់​ទាំង​ស្រ្ដី​ណា​ដែល​មាន​ចិត្ត​បណ្ដាល​ចង់​ប្រើជំនាញ​របស់​ខ្លួន នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ។


ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ


ព្រះ‌យេហូវ៉ា​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ គ្រប​បាំង​ពី​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ សិរីរុងរឿង​របស់​ព្រះ​នឹង​គ្របបាំង​ទី​គួរ​គោរព​ទាំង​អស់។


ការ​ទទួល​ខុស​ត្រូវ​របស់​កូន​ចៅ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​រោង​ឧបោសថ ត្រសាល និង​គម្រប​ត្រសាល ព្រម​ទាំង​វាំង‌នន​ទ្វារ​ចូល​ត្រសាល​ជំនុំ


អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​អស់​ទាំង​សម្លៀក‌បំពាក់ អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក អស់​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ និង​អស់​ទាំង​របស់​ធ្វើ​ពី​ឈើ»។


គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ


តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។


អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម