Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចូរ​ធ្វើ​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​រោង​ឧបោសថ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ នឹង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូប៊ីន តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​ធ្វើ​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

សូមមើលជំពូក ចម្លង




និក្ខមនំ 26:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណា‌ថាន់​ថា៖ «មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​របស់​ព្រះ​មាន​តែ​ក្រណាត់​សំពត់​បាំង​ប៉ុណ្ណោះ»។


ទ្រង់​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំ‌វិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ


ពេល​ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណាថាន់​ថា៖ «មើល៍! ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ»។


ឯ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន និង​អាស‌នា​តង្វាយ​ដុត​ក៏​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន។


ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូ‌ប៊ីម​ពីរ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ។


ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ


រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។


វាំង‌នន​នីមួយៗ​ត្រូវ​មាន​បណ្តោយ​ម្ភៃ​ប្រាំបី​ហត្ថ ទទឹង​បួន​ហត្ថ ស្មើ​គ្នា​ទាំង​អស់។


ត្រូវ​ធ្វើ​វាំង‌នន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។


រីឯ​ច្រកចូល​ត្រសាល ត្រូវ​ធ្វើ​រនាំង​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង។


គឺ​ត្រសាល​ជំនុំ ហិប​នៃ​សេចក្ដី​សញ្ញា ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​ត្រសាល


គឺ​សង់​រោង​ឧបោ‌សថ ត្រសាល​រោង​ឧបោ‌សថ និង​ដំបូល​ត្រសាល ហើយ​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មាន​គំនិត​វាង‌វៃ​គ្រប់​យ៉ាង សម្រាប់​ចាត់​ចែង​កិច្ច‌ការ​ខាង​ជាង​ចម្លាក់ អ្នក​រចនា អ្នក​ប៉ាក់ អ្នក​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​គម្រោង​ការ​ថ្មី​ផង»។


ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ


លោក​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។


គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្តនោះ តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ។


«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។


ការ​ទទួល​ខុស​ត្រូវ​របស់​កូន​ចៅ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​រោង​ឧបោសថ ត្រសាល និង​គម្រប​ត្រសាល ព្រម​ទាំង​វាំង‌នន​ទ្វារ​ចូល​ត្រសាល​ជំនុំ


គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ


ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ។


ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។


ដ្បិត​គេ​បាន​រៀប​ចំ​រោង​ឧបោសថ​មួយ ដែល​ផ្នែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង តុ និង​នំបុ័ង​តាំង​ទុក។


(ដែល​នេះ​ជា​និមិត្ត​រូប​សម្រាប់​ពេល​បច្ចុប្បន្ន) ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​តង្វាយ​ទាំង​នោះ ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែលមក​ថ្វាយ​បង្គំ បាន​គ្រប់​លក្ខណ៍​ខាង​មនសិការ​បាន​ឡើយ


ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក​ពាក់​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ ស្អាត ហើយ​ភ្លឺ»។ ដ្បិត​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ គឺ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ។


ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម