នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស
និក្ខមនំ 39:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺចង្ក្រង់មួយផ្លែទទឹមមួយ ចង្ក្រង់មួយផ្លែទទឹមមួយ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺចង្ក្រង់១ផ្លែទទឹម១ ចង្ក្រង់១ផ្លែទទឹម១ នៅគ្រប់ជុំវិញជាយអាវសំរាប់ការងារ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ អាល់គីតាប គេដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយ ឆ្លាស់គ្នាជុំវិញជាយអាវវែង សម្រាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស
គឺចង្ក្រង់មាសមួយ ផ្លែទទឹមមួយ ចង្ក្រង់មាសមួយ ផ្លែទទឹមមួយ តាមជុំវិញជាយអាវវែងនោះ។
គេក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចម្រុះត្រង់កណ្ដាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវ
គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់លោកអើរ៉ុន និងពួកកូនរបស់លោក
បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹមមួយចំហៀង។
រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ