Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ​វែង សម្រាប់​ពាក់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គឺ​ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ នៅ​គ្រប់​ជុំ‌វិញ​ជាយ​អាវ​សម្រាប់​ការ‌ងារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គឺ​ចង្ក្រង់​១​ផ្លែ​ទទឹម​១ ចង្ក្រង់​១​ផ្លែ​ទទឹម​១ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​សំរាប់​ការ‌ងារ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្តឹង​មួយ ឆ្លាស់​គ្នា​ជុំ​វិញ​ជាយ​អាវ​វែង សម្រាប់​ពាក់​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។


ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ។


គេ​ក៏​ធ្វើ​កូន​កណ្ដឹង​ជា​ច្រើន​ពី​មាស​សុទ្ធ ហើយ​ដាក់​កូន​កណ្ដឹង​នោះ​នៅ​ចន្លោះ​រូប​ផ្លែ​ទទឹម​ជុំ‌វិញ​ជាយ​អាវ​វែង។


គេ​បាន​ត្បាញ​អាវ​ក្នុង​ពី​អំបោះ​ធ្មៃ សម្រាប់​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក។


ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ


បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង ខ្សែ​បូ​ពណ៌​ក្រហម មាត់​របស់​អូន​ស្អាត​ណាស់ នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។


នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។


មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ


ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់​ដែល​អ្នក​រុំ​ខ្លួន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម