Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 28:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នៅ​ជុំ‌វិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នៅ​ជុំវិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្តឹង​មាស​ទៀត​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 28:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​ពីរ ហើយ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ​ព័ទ្ធ​ជុំ‌វិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សម្រាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​ពីរ។


សសរ​មួយ​កម្ពស់​ដប់​ប្រាំបី​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កម្ពស់​បី​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​នៅ​ជុំ‌វិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន ឯ​សសរ​ទី​ពីរ​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។


គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង!


នៅ​ខាង​លើ​អាវ​នោះ​ត្រូវ​វៀល​ជាក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំ‌វិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក។


គឺ​ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ តាម​ជុំ‌វិញ​ជាយ​អាវ​វែង​នោះ។


នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ចារឹក​ទុក​នៅ​លើ​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន ដែល​នៅ​មុខ​អាសនា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម