គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។
និក្ខមនំ 38:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន តម្ពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរនឹងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់ អាល់គីតាប ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិនទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ |
គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។
រនាំងនោះមានសសរម្ភៃ និងជើងសសរម្ភៃ ត្រូវធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។
រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។
រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយម្ភៃហត្ថ កម្ពស់ប្រាំហត្ថ ស្មើនឹងរនាំងទីលានទាំងអស់។
កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ
សសរទីលានដែលនៅជុំវិញ និងជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងរបស់ទាំងអស់ដែលប្រើប្រាស់ជាមួយ។ អ្នកត្រូវតម្រូវតាមឈ្មោះរបស់ទាំងនោះដែលគេត្រូវលីសែង។