Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រនាំង​នោះ​មាន​សសរ​ម្ភៃ និង​ជើងសសរ​ម្ភៃ ត្រូវ​ធ្វើ​ពីលង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​ត្រូវ​មាន​សសរ​២០ នឹង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ នឹង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​មួយ​រយ​ហត្ថ ហើយ​សសរ​ម្ភៃ និង​ជើង​សសរ​លង្ហិន​ម្ភៃ​ដែរ ឯ​តម្ពក់​សសរ និង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា។


ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ


លោក​ធ្វើ​សសរ​ប្រាំ និង​តម្ពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​ប្រាំ នោះ​ធ្វើ​ពី​លង្ហិន។


រនាំង​នោះ​មាន​សសរ​ម្ភៃ ដាក់​លើ​ជើង​ទ្រធ្វើ​ពី​លង្ហិន​ម្ភៃ ឯ​តម្ពក់​សសរ និង​គន្លឹះ ធ្វើ​ពី​ប្រាក់។


អស់​ទាំង​ជើង​ទ្រ​នៅ​ជុំ​វិញ​ទី‌លាន ព្រម​ទាំង​ជើង​ទ្វារ​ទី‌លាន អស់​ទាំង​ចម្រឹង​រោង​ឧបោ‌សថ និង​អស់​ទាំង​ចម្រឹង​ជុំ‌វិញ​ទីលាន​ដែរ។


នៅ​ត្រង់​សសរ​នីមួយៗ មាន​កម្ពស់​ដប់​ប្រាំបី​ហត្ថ ហើយ​វាស់​ជុំ‌វិញ​ត្រូវ​ជា​ដប់ពីរ​ហត្ថ មាន​កម្រាស់​បួន​ធ្នាប់ មាន​ប្រហោង​ក្នុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម