Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រនាំង​មាត់​ទ្វារ​ទី‌លាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​ម្ភៃ​ហត្ថ កម្ពស់​ប្រាំ​ហត្ថ ស្មើ​នឹង​រនាំង​ទី‌លាន​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 វាំងនន​របស់​ច្រក​ចូល​ទី‌លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កម្ពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទី‌លាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 វាំង​នន​របស់​ច្រក​ចូល​ទី​លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទី​លាន​ដែរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វាំង‌នន​អំពី​ក្រណាត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។


មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។


រីឯ​ច្រកចូល​ត្រសាល ត្រូវ​ធ្វើ​រនាំង​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង។


ជើង​ទ្រ​សសរ​ទាំង​អស់​ធ្វើ​ពី​លង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ប្រាក់ ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ ហើយ​អស់​ទាំង​សសរ​ទី‌លាន ភ្ជាប់​គ្នា​ដោយ‌សារ​តម្ពក់​ប្រាក់។


សសរ​ទាំង​បួន និង​ជើង​ទ្រ​ទាំង​បួន​សម្រាប់​រនាំង ធ្វើ​ពី​លង្ហិន ឯ​តម្ពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម