Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន តម្ពក់ និង​មេ‌រូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទី‌លាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេ‌រូត​ធ្វើ​ពី​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ជើង​ទ្រ​សសរ​ទាំង​អស់​ធ្វើ​ពី​លង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ប្រាក់ ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ ហើយ​អស់​ទាំង​សសរ​ទី‌លាន ភ្ជាប់​គ្នា​ដោយ‌សារ​តម្ពក់​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ​នឹង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន​ទំពក់ និង​មេ​រូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទី​លាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេ​រូត​ធ្វើ​ពី​ប្រាក់។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។


រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​តម្ពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។


រនាំង​ទាំង​អស់​របស់​ទី‌លាន​ធ្វើ​ពី​អំបោះ​ធ្មៃ។


វាំងនន​របស់​ច្រក​ចូល​ទី‌លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កម្ពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទី‌លាន​ដែរ។


កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។


សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម