Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 កូន​ចៅ​ម្រ៉ារី មាន​បន្ទុក​ទទួល​ខុស​ត្រូវ​គ្រោង​របស់​រោង​ឧបោសថ រនុក សសរ ជើង​សសរ និង​ប្រដាប់‌ប្រដា​របស់​គ្រឿង​ទាំង​នោះ គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ នឹង​រនុក ហើយ​សសរ នឹង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា នឹង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 កូន​ចៅ​ម៉្រារី ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្តារ​របស់​ជំរំ‌សក្ការៈ រនុក សសរជើង សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​បួន ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​បួន មាន​ទាំង​តម្ពក់​មាស​ផង។


ត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ស្រោប​ដោយ​មាស​សម្រាប់​រនាំង​នោះ ត្រូវ​មាន​តម្ពក់​មាស ហើយ​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​សសរ​ទាំង​នោះ។


គឺ​សង់​រោង​ឧបោ‌សថ ត្រសាល​រោង​ឧបោ‌សថ និង​ដំបូល​ត្រសាល ហើយ​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ


ចម្រឹង​រោង​ឧបោ‌សថ និង​ចម្រឹង​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​រោង​ឧបោសថ


លោក​ធ្វើ​សសរ​បួន​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​ថ្ពក់​វាំង‌នន ហើយ​មាន​តម្ពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​លោក​ក៏​សិត​ជើង​ប្រាក់​បួន​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។


គេ​នាំ​យក​រោង​ឧបោ‌សថ​មក​ឯ​លោក​ម៉ូសេ គឺ​ទាំង​ត្រសាល និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ត្រសាល មាន​តម្ពក់ ស៊ុម រនុក សសរ និង​ជើង​ទ្រ


មេ​លើ​វង្សានុវង្ស​នៃ​ពូជ​អំបូរ​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​របស់​អ័ប៊ី‌ហែល។ ពួកគេ​ត្រូវ​បោះ​ជំរំ​នៅ​ខាង​ជើង​រោង​ឧបោសថ។


ព្រម​ទាំង​សសរ​ទី‌លាន​នៅ​ជុំ‌វិញ ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។


ហើយ​រទេះ​បួន និង​គោ​ប្រាំបី ទៅ​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​របស់​គេ ក្រោម​ការ​ដឹក‌នាំ​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម