គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។
និក្ខមនំ 32:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង អាល់គីតាប ម៉ូសាឃើញថា ហារូនបណ្តោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ |
គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។
ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។
ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
ដ្បិតព្រះយេហូវ៉ា បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះព្រះបាទអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ព្រោះស្តេចបាននាំឲ្យពួកយូដាលែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំចំពោះព្រះយេហូវ៉ា។
នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។
គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះសប្បាយហើយ។
កាយអាក្រាតរបស់អ្នកនឹងត្រូវបើកចំហ គេនឹងឃើញកេរខ្មាសរបស់អ្នក យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។
ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា និងក្រឹត្យវិន័យរបស់ព្រះនៃគេ ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញហើយ។
ដើម្បីឲ្យអ្នកបាននឹកចាំ ហើយត្រូវជ្រប់មុខឥតដែលហើបមាត់អ្នកទៀតឡើយ ដោយអ្នកអៀនខ្មាស ក្នុងកាលដែលយើងបានអត់ទោសដល់អ្នក ចំពោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្ដីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ។
កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!
ព្រះយេហូវ៉ាខ្ញាល់នឹងលោកអើរ៉ុនជាខ្លាំង រហូតដល់ចង់បំផ្លាញលោកទៀតផង តែនៅវេលានោះ ខ្ញុំក៏បានទូលអង្វរឲ្យលោកអើរ៉ុនដែរ។
(«មើល៍! យើងមកដូចជាចោរ! មានពរហើយ អ្នកណាដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត និងមិនឲ្យគេឃើញកេរខ្មាស»)។