Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេតសែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​ស្រុក​សា‌ភៀរ​អើយ ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ! អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។ អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខ ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់ អ្នក​រាល់​គ្នា​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​ស្រុក​សា‌ភៀរ​អើយ ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ! អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។ អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខ ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់ អ្នក​រាល់​គ្នា​បាន​ទេ។

សូមមើលជំពូក ចម្លង




មីកា 1:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។


នោះ​ស្តេច​អាស‌ស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​អេធី‌យ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស​ដល់​សាសន៍​អេស៊ីព្ទ។


បើ​អ្នក​នឹក​សួរ​ក្នុង​ចិត្ត​ថា៖ ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​យើង​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក​ទេ បាន​ជា​សំពត់​របស់​អ្នក​ត្រូវ​បើក​សើយ​ឡើង ហើយ​អ្នក​ត្រូវ​នៅ​កែង​ជើង​ទទេ​ផង។


ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ចុះ ត្រូវ​រស់​នៅ​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ​នៅ​ទី​រហោ‌ស្ថាន


ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ


នោះ​មើល៍ យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បាន​ត្រេក‌អរ​ជា‌មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង យើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស រួច​យើង​នឹង​បើក​កេរ‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់។


គេ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​របស់​អ្នក​ទៅ ទុក​ឲ្យ​អ្នក​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​ពេស្យា​របស់​អ្នក​ផង។


ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​អាក្រាត​កាយ ខ្ញុំ​នឹង​ស្រែក​ដូច​ជា​ឆ្កែ​ចចក ហើយ​នឹង​យំ​រងំ​ដូច​ជា​អូទ្រុស។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ យើង​ទាស់​នឹង​ឯង យើង​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ ឃើញ​កេរខ្មាស​របស់​ឯង។


ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។


ក្រុង​សេណាន ហា‌ដា‌សា មិក‌ដាល-កាដ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម