ឯសង្ឃសាដុក លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែ ហើយប្រជាជនបន្លឺឡើងថា៖ «សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!»។
និក្ខមនំ 30:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរយកគ្រឿងក្រអូបដែលវិសេស គឺជ័រល្វីងទេសសុទ្ធប្រាំរយសេកែល សម្បុរល្វែងក្រអូបពាក់កណ្ដាល គឺពីររយហាសិបសេកែល ឫសកន្ធាយពីររយហាសិបសេកែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង អាល់គីតាប «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល |
ឯសង្ឃសាដុក លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែ ហើយប្រជាជនបន្លឺឡើងថា៖ «សូមឲ្យព្រះបាទសាឡូម៉ូនមានព្រះជន្មយឺនយូរ!»។
មានខ្លះទៀតបានតាំងឡើងឲ្យត្រួតមើលគ្រឿងប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង កំញាន និងគ្រឿងក្រអូបផង។
ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។
ប្រេងសម្រាប់ដុតបំភ្លឺ គ្រឿងក្រអូបសម្រាប់ប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត
កំញានប្រាំរយសេកែល តាមរង្វាល់ដែលប្រើក្នុងទីបរិសុទ្ធ និងប្រេងអូលីវប្រាំបីកំប៉ុង។
ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ អ្នកទាំងនោះត្រូវធ្វើតាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក»។
ព្រមទាំងគ្រឿងក្រអូប ប្រេងសម្រាប់ចង្កៀង សម្រាប់ប្រេងលាបតាំង និងសម្រាប់គ្រឿងក្រអូប។
លោកក៏ធ្វើប្រេងលាបតាំង ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសុទ្ធ ដោយផ្សំតាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប។
ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង
គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មាន ដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ និងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
អ្នកមិនបានចំណាយប្រាក់ទិញ គ្រឿងក្រអូបណាឲ្យយើងសោះ ក៏មិនបានឲ្យយើងឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ គឺអ្នកបានផ្ទុកអំពើបាបរបស់អ្នកឲ្យយើង ហើយបាននាំឲ្យយើងនឿយហត់ ដោយអំពើទុច្ចរិតរបស់អ្នក។
តើមានប្រយោជន៍អ្វីដែលមានកំញាន មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ មកឲ្យយើងដូច្នេះ? យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ ហើយយញ្ញបូជារបស់អ្នក ក៏មិនគាប់ចិត្តដល់យើងដែរ។
ពួកវេដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញអ្នក មានទាំងដែកថែប កំញាន និងឫសកន្ធាយ នៅក្នុងទំនិញរបស់អ្នក។
ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែជាមួយអ្នក គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានតម្លៃគ្រប់មុខ និងមាសដូរនឹងទំនិញរបស់អ្នក។
អេលាសារជាកូនរបស់សង្ឃអើរ៉ុន ត្រូវទទួលខុសត្រូវខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជាប្រចាំ និងប្រេងចាក់លាប ហើយមើលខុសត្រូវលើរោងឧបោសថទាំងមូល ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ នៅក្នុងទីបរិសុទ្ធ និងប្រដាប់ប្រដាផ្សេងៗនៅក្នុងទីបរិសុទ្ធ»។
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។