និក្ខមនំ 29:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានសាច់សល់ពីពិធីនោះ ឬនំបុ័ងបាននៅសល់រហូតដល់ព្រឹក នោះត្រូវយកសំណល់នោះទៅដុតក្នុងភ្លើង មិនត្រូវបរិភោគឡើយ ដ្បិតជាអាហារបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំប៉័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមានសាច់ពីបុណ្យនោះ ឬនំបុ័ងបានសល់នៅដល់ព្រឹកឡើង នោះត្រូវយកសំណល់នោះទៅដុតនឹងភ្លើងទៅ មិនត្រូវបរិភោគឡើយ ដ្បិតជារបស់បរិសុទ្ធ។ អាល់គីតាប ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ |
មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
ត្រូវយកខ្លាញ់ចៀមឈ្មោលនោះ ទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំងពីរ ខ្លាញ់ដែលរុំនៅអង្គញ់នោះ និងស្មាស្តាំផង (ដ្បិតនេះជាចៀមសម្រាប់ពិធីតែងតាំងជាសង្ឃ)
ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។
នោះជារបស់អើរ៉ុន និងកូនរបស់គាត់ ជាច្បាប់នៅអស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះជាតង្វាយលើកចុះឡើង ហើយក្នុងតង្វាយមេត្រីទាំងប៉ុន្មាន ដែលកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើង ជាតង្វាយសម្រាប់ព្រះយេហូវ៉ា។
មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។
លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖