Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នោះ​ជា​របស់​អើរ៉ុន និង​កូន​របស់​គាត់ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ជា​តង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​តង្វាយ​លើក​ចុះ​ឡើង ជា​តង្វាយ​សម្រាប់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​នឹង​កូន​លោក គឺ​ជា​ច្បាប់​សំរាប់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​ដង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​ដង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ នោះ​ដង្វាយ​លើក​ចុះ​ឡើង​ជា​ដង្វាយ​សំរាប់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​គូរបាន​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ជូនអុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​ចំណែក​របស់​ហារូន និង​កូន​របស់​គាត់។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:28
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​បង​របស់​អ្នក សម្រាប់​ជា​កិត្តិ‌យស និង​ភាព​លម្អ។


ឯ​សាច់​ទ្រូង និង​ស្មា​របស់​ចៀម​ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន និង​កូន​របស់​គាត់​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​សាច់​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង។


សម្លៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន ត្រូវ​ទុក​ឲ្យ​កូន​ៗ​របស់​គាត់​រហូត​ត​ទៅ ដើម្បី​ឲ្យ​គេ​បាន​ស្លៀក‌ពាក់ នៅ​ពេល​ទទួល​ពិធី​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


គ្រប់​ជំនាន់​ត​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​មួយ​ចំណែក​ពី​ម្សៅ​ដែល​លាយ​មុន​ដំបូង​ដល់​ព្រះ‌យេហូវ៉ា។


ដ្បិត​ភោគ​ផល​មួយ​ភាគ​ក្នុង​ដប់ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​ពួក​លេវី​ទុក​ជា​មត៌ក​ហើយ។ ហេតុ​នេះ​បាន​ជា​យើង​ប្រាប់​ពួកគេ​ថា "ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ"»។


អស់​ទាំង​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ទទួល ត្រូវ​ញែក​ចំណែក​ដែល​ល្អ​បំផុត​ពី​គ្រប់​តង្វាយ​ទាំង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​ចំណែក​ដែល​បាន​ញែក​ជា​បរិសុទ្ធ"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «មើល៍ យើង​បាន​ប្រគល់​ឲ្យ​អ្នក​មើល​ខុស​ត្រូវ​តង្វាយ​ដែល​បាន​ថ្វាយ​ដល់​យើង គឺ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​កូន​ចៅ​អ៊ីស្រា‌អែល។ យើង​បាន​ប្រគល់​តង្វាយ​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ​សម្រាប់​ការងារ​ជា​សង្ឃ​ដល់​អ្នក ជា​រៀង​រហូត​តទៅ។


លោក​ម៉ូសេ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​លោក រួច​លោក​អើរ៉ុន​ក៏​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ។ លោក​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ។


ត្រូវ​យក​ពី​ចំណែក​របស់​ពួកគេ​ពាក់​កណ្ដាល ប្រគល់​ឲ្យ​សង្ឃ​អេលាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។


លោក​ម៉ូសេ​បាន​ប្រគល់​សួយ‌អាករ​ទាំង​នោះ ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដល់​សង្ឃ​អេលាសារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។


អំណោយ​បរិសុទ្ធ​ពី​គ្រប់​របស់​ទាំង​អស់​ត្រូវ​តែ​ជា​របស់​ខ្លួន តែ​របស់​ណា​ដែល​គេ​ជូន​ដល់​សង្ឃ​ហើយ នោះ​នឹង​បាន​ជា​របស់​សង្ឃ»។


រាល់​អំណោយ​បរិសុទ្ធ​ទាំង​អស់​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ជូន​សង្ឃ អំណោយ​នោះ​នឹង​បាន​ជា​របស់​គាត់។


បន្ទាប់​មក សង្ឃ​ត្រូវ​គ្រវី​តង្វាយ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ តង្វាយ​ទាំង​នេះ​ជា​ចំណែក​មួយ​ដ៏​បរិសុទ្ធ​សម្រាប់​សង្ឃ រួម​ទាំង​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​នោះ​ផង។ បន្ទាប់​មក ទើប​អ្នក​ណាសារីត​នោះ​អាច​បរិ‌ភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។


នេះ​ជា​ចំណែក​ដែល​ប្រជា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ជូនដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាមទាំង​ពីរ និង​ក្រពះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម