ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។
និក្ខមនំ 29:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះជារបស់អើរ៉ុន និងកូនរបស់គាត់ ជាច្បាប់នៅអស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះជាតង្វាយលើកចុះឡើង ហើយក្នុងតង្វាយមេត្រីទាំងប៉ុន្មាន ដែលកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើង ជាតង្វាយសម្រាប់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនឹងបានជារបស់ផងអើរ៉ុន ហើយនឹងកូនលោក គឺជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដែលពួកកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះឯងជាដង្វាយលើកចុះឡើង ហើយក្នុងអស់ទាំងដង្វាយមេត្រីដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ នោះដង្វាយលើកចុះឡើងជាដង្វាយសំរាប់ព្រះយេហូវ៉ា។ អាល់គីតាប ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូនអុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។ |
ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។
ឯសាច់ទ្រូង និងស្មារបស់ចៀមដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកសាច់ទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង។
សម្លៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន ត្រូវទុកឲ្យកូនៗរបស់គាត់រហូតតទៅ ដើម្បីឲ្យគេបានស្លៀកពាក់ នៅពេលទទួលពិធីចាក់ប្រេងតែងតាំងពួកគេឡើងជាសង្ឃ។
ប្រសិនបើតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា
គ្រប់ជំនាន់តទៅ អ្នករាល់គ្នាត្រូវថ្វាយមួយចំណែកពីម្សៅដែលលាយមុនដំបូងដល់ព្រះយេហូវ៉ា។
ដ្បិតភោគផលមួយភាគក្នុងដប់ ដែលកូនចៅអ៊ីស្រាអែលបានថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យពួកលេវីទុកជាមត៌កហើយ។ ហេតុនេះបានជាយើងប្រាប់ពួកគេថា "ពួកគេគ្មានកេរអាករក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ"»។
អស់ទាំងតង្វាយដែលអ្នករាល់គ្នាទទួល ត្រូវញែកចំណែកដែលល្អបំផុតពីគ្រប់តង្វាយទាំងនោះ ថ្វាយព្រះយេហូវ៉ា ហើយនេះជាចំណែកដែលបានញែកជាបរិសុទ្ធ"។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «មើល៍ យើងបានប្រគល់ឲ្យអ្នកមើលខុសត្រូវតង្វាយដែលបានថ្វាយដល់យើង គឺតង្វាយទាំងប៉ុន្មានរបស់កូនចៅអ៊ីស្រាអែល។ យើងបានប្រគល់តង្វាយទាំងនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃសម្រាប់ការងារជាសង្ឃដល់អ្នក ជារៀងរហូតតទៅ។
លោកម៉ូសេដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់លោក រួចលោកអើរ៉ុនក៏ស្លាប់នៅលើកំពូលភ្នំនោះទៅ។ លោកម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ។
ត្រូវយកពីចំណែករបស់ពួកគេពាក់កណ្ដាល ប្រគល់ឲ្យសង្ឃអេលាសារ ទុកជាតង្វាយថ្វាយព្រះយេហូវ៉ា។
លោកម៉ូសេបានប្រគល់សួយអាករទាំងនោះ ជាតង្វាយដល់ព្រះយេហូវ៉ា ដល់សង្ឃអេលាសារ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
អំណោយបរិសុទ្ធពីគ្រប់របស់ទាំងអស់ត្រូវតែជារបស់ខ្លួន តែរបស់ណាដែលគេជូនដល់សង្ឃហើយ នោះនឹងបានជារបស់សង្ឃ»។
រាល់អំណោយបរិសុទ្ធទាំងអស់របស់កូនចៅអ៊ីស្រាអែល ដែលគេនាំយកមកជូនសង្ឃ អំណោយនោះនឹងបានជារបស់គាត់។
បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។
នេះជាចំណែកដែលប្រជាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជា ត្រូវជូនដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាមទាំងពីរ និងក្រពះផង។