Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គ្រប់​ជំនាន់​ត​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​មួយ​ចំណែក​ពី​ម្សៅ​ដែល​លាយ​មុន​ដំបូង​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ព្រះ‌អម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ នោះ​ត្រូវ​យក​ម្សៅ​ដែល​លាយ​មុន​ដំបូង​មក ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ជូនអុលឡោះ‌តាអាឡា តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សង្ឃ​មួយ​រូប ដែល​ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន នឹង​នៅ​ជា​មួយ​ពួក​លេវី នៅ​ពេល​ពួក​លេវី​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ហើយ​ពួក​លេវី​ត្រូវ​យក​មួយ​ភាគ​ក្នុងដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ទៅឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌ដំណាក់។


ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


នោះ​ជា​របស់​អើរ៉ុន និង​កូន​របស់​គាត់ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ជា​តង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​តង្វាយ​លើក​ចុះ​ឡើង ជា​តង្វាយ​សម្រាប់​ព្រះ‌យេហូវ៉ា។


ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។


ត្រូវ​យក​ម្សៅ​ដែល​លាយ​មុន​ដំបូង មក​ធ្វើ​ជា​នំ​មួយ​សម្រាប់​ជា​តង្វាយ គឺ​អ្នក​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នោះ ដូច​ជា​អ្នក​ថ្វាយ​មួយ​ចំណែក​ពី​លាន​ស្រូវ​ដែរ។


ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ខុស​ដោយ​អ‌ចេតនា មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ


«អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា "កាល​ណា​អ្នក​រាល់​គ្នា​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​យក​ពី​ពួកគេ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ក្នុង​ដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម