និក្ខមនំ 29:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 នោះនឹងបានជារបស់ផងអើរ៉ុន ហើយនឹងកូនលោក គឺជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដែលពួកកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះឯងជាដង្វាយលើកចុះឡើង ហើយក្នុងអស់ទាំងដង្វាយមេត្រីដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ នោះដង្វាយលើកចុះឡើងជាដង្វាយសំរាប់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 នោះជារបស់អើរ៉ុន និងកូនរបស់គាត់ ជាច្បាប់នៅអស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះជាតង្វាយលើកចុះឡើង ហើយក្នុងតង្វាយមេត្រីទាំងប៉ុន្មាន ដែលកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើង ជាតង្វាយសម្រាប់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។ សូមមើលជំពូកអាល់គីតាប28 ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូនអុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។ សូមមើលជំពូក |