Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប្រសិន‌បើ​តង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «ប្រសិន​បើ​នរណា​ម្នាក់​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្ដី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល​ឬ​ញី​ក្តី នោះ​ត្រូវ​ឲ្យ​ថ្វាយ​សត្វ​១​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «ប្រសិន​បើ​នរណា​ម្នាក់ យក​គោ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្តី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 3:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាស‌នា​តង្វាយ​ដុត។


ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។


លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។


នោះ​ជា​របស់​អើរ៉ុន និង​កូន​របស់​គាត់ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ជា​តង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​តង្វាយ​លើក​ចុះ​ឡើង ជា​តង្វាយ​សម្រាប់​ព្រះ‌យេហូវ៉ា។


«នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ


កាល​ណា​គេ​បាន​សម្រេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ហើយ​ត​ទៅ​មុខ ត្រូវ​ឲ្យ​ពួក​សង្ឃ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​អ្នក​រាល់​គ្នា នៅ​លើ​អាស‌នា​នោះ យ៉ាង​នោះ យើង​នឹង​ទទួល​អ្នក​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ឯ​ហ្វូង​ចៀម ត្រូវ​យក​មួយ​ក្នុង​ពីររយ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត‌ខ្ចោះ


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


នេះ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​អស់​ទាំង​យញ្ញ‌បូជា​របស់​គេ ដែល​តែង​ថ្វាយ​នៅ​វាល មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​វិញ គឺ​មក​ឯ​សង្ឃ ដើម្បី​នឹង​ថ្វាយ​ទុក​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា។


ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ជា​យញ្ញ‌បូជា​ខាង​ឯ​តង្វាយ​មេត្រី បាន​យក​ពី​ហ្វូង​សត្វ​តូច​វិញ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ល្អ​ឥត​ខ្ចោះ។


រួច​មក​លោក​សម្លាប់​គោ​ឈ្មោល និង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​សម្រាប់​ប្រជា‌ជន។ ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ក៏​ប្រោះ​ឈាម​នោះទៅ​លើជ្រុង​ទាំង​អស់​នៃ​អាសនា


ព្រម​ទាំង​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​តង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា"»។


ទោះ​បើ​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ដល់​យើង ក៏​យើង​មិន​ទទួល​តង្វាយរបស់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ក៏​មិន​អើ​ពើ​នឹង​សត្វ​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​ថ្វាយ ជា​តង្វាយ​មេត្រី​ឡើយ។


ត្រូវ​បណ្ដាសា​ហើយ អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក‌ស្នាម​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដ្បិត​យើង​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​យើង​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


កាល​ណា​អ្នក​ថ្វាយ​គោ​ឈ្មោល​ជា​តង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា


ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត និង​កូន​ចៀម​ញី​មួយ​ល្អ​ឥត​ខ្ចោះ អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​តង្វាយ​មេត្រី


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែរ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ណា‌ដាប់។


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។


ហើយ​តង្វាយ​ដុត​របស់​អ្នក ត្រូវ​យក​ទាំង​សាច់ ទាំង​ឈាម ទៅ​ថ្វាយ​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ឈាម​នៃ​តង្វាយ​យញ្ញ‌បូជា​របស់អ្នក ត្រូវ​ចាក់​ទៅ​លើ អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចំណែក​ឯ​សាច់វិញ អ្នក​អាច​បរិ‌ភោគ​បាន។


ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។


នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។


ដូច្នេះ សេចក្ដី​ដែល​យើង​បាន​ឃើញ ហើយ​ឮ​នោះ យើង​ក៏​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​ជា​មួយ​យើង​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង នោះ​គឺ​ប្រកប​ជាមួយ​ព្រះ‌វរ‌បិតា និងជាមួយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ស្អែក​ឡើង ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម រួច​សង់​អាសនា​មួយ​នៅ​ទី​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម