Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​មក សង្ឃ​ត្រូវ​គ្រវី​តង្វាយ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ តង្វាយ​ទាំង​នេះ​ជា​ចំណែក​មួយ​ដ៏​បរិសុទ្ធ​សម្រាប់​សង្ឃ រួម​ទាំង​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​នោះ​ផង។ បន្ទាប់​មក ទើប​អ្នក​ណាសារីត​នោះ​អាច​បរិ‌ភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ​សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី នឹង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​លើក​ជំនូន​នៅ​ចំពោះអុលឡោះ‌តាអាឡា។ ជំនូន​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​អ៊ីមុាំ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង​បាយ​ជូរ​បាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 6:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។


នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជា‌រស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង​យ៉ាង​ល្អ។


ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។


គេ​ត្រូវ​យក​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង និង​ទ្រូង​ដែល​គ្រវី មក​ជា​មួយ​ខ្លាញ់​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ដុត​ថ្វាយ ដើម្បី​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តង្វាយ​នោះ​នឹង​ត្រូវ​បាន​ទៅ​បង និង​ពួក​កូន​របស់​បង តាម​បញ្ញត្តិ​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក»។


សង្ឃ​ត្រូវ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​ស្នង​អ្នក​រាល់​គ្នា គឺ​គ្រវី​ថ្វាយ​នៅ​ក្រោយ​ថ្ងៃ​សប្ប័ទ។


ដៃ​អ្នក​នោះ​ត្រូវ​យក​តង្វាយ​ដែល​សម្រាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​លោក​អើរ៉ុន និង​ពួក​កូន​លោក។


ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​តង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង។


ដ្បិត​យើង​បាន​ញែក​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​តង្វាយ​មេត្រី ប្រគល់​ដល់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​អស់‌កល្ប​ជា‌និច្ច​ហើយ។


ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក។


ពួក​អេប្រាអិម​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​អំណរ​ដែរ ចិត្ត​គេ​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ការពារ​គេ គេ​នឹង​លេប​បំបាត់ ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់ មក គេ​នឹង​ផឹក ហើយ​ធ្វើ​សំឡេង ដូច​ជា​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា។


ដ្បិត​សេចក្ដី​ចម្រើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លម្អ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំលោះៗ​ចម្រើន​កម្លាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ ឲ្យ​ពួក​ក្រមុំៗ​បាន​ចម្រើន​ដូច​គ្នា។


រីឯ​សាច់​របស់​វា​នឹង​បាន​ជា​របស់​អ្នក ដូច​ជា​សាច់​ទ្រូង​ដែល​គ្រវី និង​សាច់​ភ្លៅ​ស្តាំ​ដែល​ជា​របស់​អ្នក​ដូច្នោះ​ដែរ។


សង្ឃ​ត្រូវ​យក​តង្វាយ​នៃ​ការ​ប្រចណ្ឌ​ពី​ដៃ​របស់​ស្ត្រី​នោះ ហើយ​លើក​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​យក​តង្វាយ​នោះ​ទៅ​ដាក់​លើ​អាស‌នា។


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​នេះ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​ខ្ញុំ»។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។


កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម