ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។
និក្ខមនំ 29:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសាច់ទ្រូង និងស្មារបស់ចៀមដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកសាច់ទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្រូង នឹងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន នឹងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង អាល់គីតាប ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងហារូន និងកូនរបស់គាត់ ហើយដែលគេបានលើកជូនអុលឡោះតាអាឡានោះ ជាសាច់ហាឡាល់។ |
ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។
នោះជារបស់អើរ៉ុន និងកូនរបស់គាត់ ជាច្បាប់នៅអស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះជាតង្វាយលើកចុះឡើង ហើយក្នុងតង្វាយមេត្រីទាំងប៉ុន្មាន ដែលកូនចៅអ៊ីស្រាអែលថ្វាយ នោះតង្វាយលើកចុះឡើង ជាតង្វាយសម្រាប់ព្រះយេហូវ៉ា។
គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។
ដៃអ្នកនោះត្រូវយកតង្វាយដែលសម្រាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។
ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី
ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម៉ូសេបានបង្គាប់មក។
នេះក៏ជារបស់អ្នកដែរ គឺអ្វីៗដែលគេបានញែកដោយឡែកចេញពីតង្វាយគ្រវីរបស់កូនចៅអ៊ីស្រាអែល យើងបានប្រគល់របស់ទាំងនោះឲ្យអ្នក និងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះរបស់អ្នក អាចបរិភោគរបស់ទាំងនោះបាន។
បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។
នេះជាចំណែកដែលប្រជាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជា ត្រូវជូនដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាមទាំងពីរ និងក្រពះផង។
ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។
ដូច្នេះ អ្នកចម្អិនក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកជូនលោកសូល រួចសាំយូអែលប្រាប់ថា៖ «មើល៍! នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពិសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានបរិភោគរួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ»។ ដូច្នេះ លោកសូលក៏បរិភោគជាមួយលោកសាំយូអែលនៅថ្ងៃនោះ។