លេវីវិន័យ 7:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ដៃអ្នកនោះត្រូវយកតង្វាយដែលសម្រាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គ ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូង ដែលត្រូវលើកថ្វាយព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកអាល់គីតាប30 គេត្រូវយកគូរបានដុតដែលជាចំណែករបស់អុលឡោះតាអាឡា មកជូនទ្រង់ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូងដែលត្រូវលើកជូនអុលឡោះ។ សូមមើលជំពូក |
ប៉ុន្តែ ទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង និងកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែករបស់ពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង។