Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 9:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច្នេះ អ្នក​ចម្អិន​ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ជូន​លោក​សូល រួច​សាំយូ‌អែល​ប្រាប់​ថា៖ «មើល៍! នេះ​ជា​របស់​ដែល​បាន​បម្រុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពិសា​ចុះ ដ្បិត​បាន​បម្រុង​ទុក​ដល់​ពេល​កំណត់​សម្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​បរិ‌ភោគ​រួម​ជា‌មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ»។ ដូច្នេះ លោក​សូល​ក៏​បរិ‌ភោគ​ជា‌មួយ​លោក​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះអ្នក​ធ្វើ​បាយ ក៏​យក​ស្មា នឹង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បំរុង​ទុក​ជូន​អ្នក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ឲ្យ​អ្នក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​សាំយូ‌អែល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 9:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ខ្លាញ់​ចៀម​ឈ្មោល​នោះ ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​ពីរ ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ និង​ស្មា​ស្តាំ​ផង (ដ្បិត​នេះ​ជា​ចៀម​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ)


ឯ​សាច់​ទ្រូង និង​ស្មា​របស់​ចៀម​ដែល​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អើរ៉ុន និង​កូន​របស់​គាត់​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​សាច់​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង។


ចូរ​ប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ ហើយ​ស្មា​ផង ទៅ​ដាក់​ក្នុង​ថ្លាង​នោះ​ដែរ ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​យ៉ាង​សម្រាំង


រីឯ​សាច់​របស់​វា​នឹង​បាន​ជា​របស់​អ្នក ដូច​ជា​សាច់​ទ្រូង​ដែល​គ្រវី និង​សាច់​ភ្លៅ​ស្តាំ​ដែល​ជា​របស់​អ្នក​ដូច្នោះ​ដែរ។


រួច​លោក​ប្រាប់​ទៅ​អ្នក​ចម្អិន​ថា៖ «ចូរ​យក​ចំណែក​មួយ​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​ដោយ​ប្រាប់​ថា "ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម