ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​នៅ​ក្រោម​ស៊ុម​ម្ភៃ​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សំរាប់​ស៊ក​ពន្លួញ​ចូល​ទៅ

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់ ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

សូមមើលជំពូក



និក្ខមនំ 26:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់​សម្រាប់​រោង​ឧបោ‌សថ។


ត្រូវ​ធ្វើស៊ុម​ម្ភៃ​សម្រាប់​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ


ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ សម្រាប់​រោង​ឧបោ‌សថ​នៅប៉ែក​ខាង​ជើង


ដូច្នេះ ត្រូវ​មាន​ស៊ុម​ប្រាំបី និង​ជើងទ្រធ្វើ​ពី​ប្រាក់​សម្រាប់​ស៊ុម​ទាំង​នោះ​ចំនួន​ដប់​ប្រាំមួយ គឺ​ជើង​ពីរៗ​នៅ​គ្រប់​ទាំង​ស៊ុម។


ត្រូវ​ធ្វើ​សសរ​នាង‌នួន​ប្រាំ ស្រោប​ដោយ​មាស​សម្រាប់​រនាំង​នោះ ត្រូវ​មាន​តម្ពក់​មាស ហើយ​ត្រូវ​សិត​ធ្វើ​ជើង​លង្ហិន​ប្រាំ​សម្រាប់​សសរ​ទាំង​នោះ។


រនាំង​នោះ​មាន​សសរ​ម្ភៃ និង​ជើងសសរ​ម្ភៃ ត្រូវ​ធ្វើ​ពីលង្ហិន ឯ​តម្ពក់​សសរ និង​គន្លឹះ ត្រូវ​ធ្វើ​ពី​ប្រាក់។


ប្រាក់ ១០០ ហាប​នោះ គេ​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​មួយ​មាន​មួយ​ហាប​ប្រាក់ ឯ​ជើង ១០០ ត្រូវ​ជា ១០០ ហាប។


លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោ‌សថ គឺ​លោក​ដាក់​ជើង​ទ្រ លើក​បញ្ឈរ​ស៊ុម ហើយ​រៀប​រនុក ព្រម​ទាំង​លើក​សសរ​ឡើង


ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តា‌ត្រៅ


កូន​ចៅ​ម្រ៉ារី មាន​បន្ទុក​ទទួល​ខុស​ត្រូវ​គ្រោង​របស់​រោង​ឧបោសថ រនុក សសរ ជើង​សសរ និង​ប្រដាប់‌ប្រដា​របស់​គ្រឿង​ទាំង​នោះ គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ