Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សំរាប់​ស៊ក​ពន្លួញ​ចូល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​នៅ​ក្រោម​ស៊ុម​ម្ភៃ​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​ទាំង​ស៊ុម សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់ ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 26:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សំរាប់​រោង​ឧបោសថ


ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ


ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សំរាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត


ដូច្នេះ ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​នឹង​ជើង​ប្រាក់​សំរាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ


ត្រូវ​ធ្វើ​សសរ​នាង‌នួន​៥​ស្រោប​ដោយ​មាស សំរាប់​រនាំង​នោះ ត្រូវ​មាន​ទំពក់​មាស ហើយ​ត្រូវ​សិត​ជើង​លង្ហិន​៥​សំរាប់​សសរ​ទាំង​នោះ​ដែរ។


ហើយ​ត្រូវ​មាន​សសរ​២០ នឹង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ នឹង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់


ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ នឹង​ជើង​វាំង‌នន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប


ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ លោក​ដាក់​ជើង​ទាំង​ប៉ុន្មាន ក៏​បញ្ឈរ​ក្តារ ហើយ​រៀប​រនុក​ក៏​លើក​សសរ​ទាំង​ប៉ុន្មាន​ឡើង


ព្រះ‌បាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវ ដំកល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តាត្រៅ


រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ នឹង​រនុក ហើយ​សសរ នឹង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា នឹង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម