ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ត្រូវ​សង់​ទី​សក្ការៈ​មួយ​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក



និក្ខមនំ 25:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ស្អាង​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ព្រះ‌អង្គ​មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង​សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ»។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ ជា​មត៌ក​របស់​ព្រះ‌អង្គ ជា​កន្លែង​ដែល​ព្រះ‌អង្គ​រៀបចំ​ទុក ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សាង។


ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។


យើង​នឹង​ស្ថិត​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក‌គេ។


ពួក‌គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​យើង​បាន​នៅ​កណ្ដាល​គេ យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​គេ។


ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ធំ​ប្រសើរ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា។


មួយ​ទៀត យើង​នឹង​តាំង​សញ្ញា​ជា​មួយ​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជា‌និច្ច យើង​នឹង​តាំង​គេ​ឡើង ហើយ​ចម្រើន​គេ​ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច។


អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ពួក​អ៊ីស្រា‌អែល​ជា​បរិសុទ្ធ គឺ​ក្នុង​កាល​ដែល​ទី​បរិសុទ្ធ​របស់​យើង​បាន​តាំង​នៅ​កណ្ដាល​គេ ឲ្យ​បាន​នៅ​អស់​កល្ប​ជា‌និច្ច»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​យើង ហើយ​ជា​ទី​សម្រាប់​បាត​ជើង​យើង គឺ​ជា​កន្លែង​ដែល​យើង​នឹង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​រៀង​រហូត​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាក‌សព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក


លោក​ម៉ូសេ​ហៅ​មីសា‌អែល និង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​របស់​លោក​អើរ៉ុន​មក បង្គាប់​ថា៖ «ចូរ​មក​សែង​ខ្មោច​បង‌ប្អូន​របស់​អ្នក​ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ»។


គាត់​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​របស់​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ​នៅ​លើ​ក្បាល​ហើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


យើង​នឹង​តាំង​ទី​លំ‌នៅ​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ឥត​ដែល​មាន​ស្អប់​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​ឡើយ។


រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម រលាស់​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​មុខ​វាំង‌នន​ទី​បរិសុទ្ធ។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត មើល៍! យើង​មក ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា


យើង​បាន​វិល​មក​ក្រុង​ស៊ីយ៉ូន ហើយ​អាស្រ័យ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ»។


ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ទាំង​ប្រុស ទាំង​ស្រី គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំរំ​របស់​គេ ជា​ទី​ដែល​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


បុព្វ‌បុរស​របស់​យើង​មាន​រោង​នៃ​សេចក្តី​បន្ទាល់​នៅ​ទី​រហោ‌ស្ថាន ដូច​ព្រះ‌អង្គ​បានមាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ ហើយ​បង្គាប់​លោក​ឲ្យ​ធ្វើ​តាម​គំរូដែល​លោក​បាន​ឃើញ។


តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែលខ្ញុំ​បង្គាប់​ឲ្យ​អ្នកយក​ទៅ​ថ្វាយ នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង និង​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​អ្នក​រាល់​គ្នា​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ព្រះ‌គ្រីស្ទ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌រាជ‌បុត្រា ដែល​ត្រួត​លើ​ដំណាក់​ព្រះ‌អង្គ ហើយ​ប្រសិន‌បើ​យើង​កាន់​ចិត្ត​មោះ‌មុត និង​អាង​លើ​សេចក្តី​សង្ឃឹម​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បំផុត គឺ​យើង​នេះ​ហើយ​ជា​ដំណាក់​របស់​ព្រះ‌អង្គ។


ភីនេ‌ហាស​ជា​កូន​របស់​សង្ឃ​អេលា‌សារ មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​ពួក​កូន​ចៅ​ម៉ាណា‌សេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​យើង​រាល់​គ្នា​មែន ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ក្នុង​ការ​នេះ​ឡើយ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ផុត​ពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌យេហូវ៉ា​ហើយ»។


ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។