លេវីវិន័យ 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 យើងនឹងតាំងទីលំនៅរបស់យើងនៅកណ្ដាលអ្នករាល់គ្នា ឥតដែលមានស្អប់ខ្ពើមដល់អ្នករាល់គ្នាឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្ដីខ្ពើមដល់ឯងរាល់គ្នាឡើយ សូមមើលជំពូកអាល់គីតាប11 យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ សូមមើលជំពូក |
ប៉ុន្ដែ បើស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនស្អាតបរិសុទ្ធ ចូរឆ្លងទៅស្រុករបស់ព្រះយេហូវ៉ា ជាស្រុកដែលមានរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយយកស្រុកមួយជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ក្នុងចំណោមពួកយើងចុះ សូមកុំឲ្យតែបះបោរទាស់នឹងព្រះយេហូវ៉ា ឬបះបោរទាស់នឹងពួកយើង ដោយសង់អាសនាមួយសម្រាប់អ្នករាល់គ្នា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ។
ភីនេហាសជាកូនរបស់សង្ឃអេលាសារ មានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាគង់ជាមួយយើងរាល់គ្នាមែន ព្រោះអ្នករាល់គ្នាមិនបានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ាក្នុងការនេះឡើយ អ្នករាល់គ្នាបានសង្គ្រោះពួកកូនចៅអ៊ីស្រាអែល ឲ្យផុតពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាហើយ»។
នៅគ្រប់ទីកន្លែងដែលយើងបានដើរជាមួយពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើយើងដែលនិយាយមួយម៉ាត់ ទៅកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានស្អាងវិហារពីឈើតាត្រៅឲ្យយើងឬទេ?"