Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គាត់​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​របស់​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ​នៅ​លើ​ក្បាល​ហើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គាត់​មិន​ត្រូវ​ចេញ​ពី​ទីសក្ការៈ ហើយ​បង្អាប់‌បង្អោន​ទីសក្ការៈ​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង‌តាំង​ដោយ​ប្រេង​នៃ​ព្រះ​របស់​គាត់។ យើង​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មិន​ត្រូវ​ឲ្យ​លោក​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​នៃ​ខ្លួន ដែល​សំរាប់​តាំង​ឡើង​ជា​សង្ឃ នៅ​លើ​ក្បាល​ហើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គាត់​មិន​ត្រូវ​ចេញ​ពី​ទី​សក្ការៈ ហើយ​បង្អាប់​បង្អោន​ទី​សក្ការៈ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង​តាំង​ដោយ​ប្រេង​នៃ​ម្ចាស់​របស់​គាត់។ យើង​ជាអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 21:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​មួយ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា»។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង


អ្នក​រាល់​គ្នា​មិន​ត្រូវ​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ» គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ។


ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ


រួច​លោក​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​លោក​អើរ៉ុន លើ​សម្លៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​លោក​អើរ៉ុន និង​សម្លៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។


ក្នុង​ពេល​ដែល​ញែក​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​មិន​ត្រូវ​ទៅ​ជិត​សាក​សព​ឡើយ។


ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម