និក្ខមនំ 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ អាល់គីតាប ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នកត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើងដោយដៃទទេឡើយ។ |
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាងប្រាំពីរថ្ងៃនៅខែអាប៊ីប ដូចយើងបានបង្គាប់អ្នកហើយ ដ្បិតនៅខែនោះហើយដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
រីឯកូនដំបូងរបស់សត្វលា នោះត្រូវយកកូនចៀមមួយមកលោះ តែបើមិនចង់លោះទេ ត្រូវបំបាក់កកូនលានោះទៅ។ អស់ទាំងកូនប្រុសច្បងរបស់អ្នក នោះអ្នកត្រូវតែលោះកុំខាន។ មិនត្រូវមកដោយដៃទទេនៅមុខយើងឡើយ។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក ហើយបានចូលទៅក្នុងស្រុកនោះ នោះត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចម្រូតអ្នកមកឲ្យសង្ឃ
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ?
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
ជារៀងរាល់ឆ្នាំ មាតាបិតារបស់ព្រះអង្គតែងតែធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យរំលង។
ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។
ដោយយល់ឃើញថា ការនោះពេញចិត្តដល់សាសន៍យូដា ទ្រង់ក៏ចាប់លោកពេត្រុសថែមទៀត។ (ពេលនោះ ជាឱកាសបុណ្យនំបុ័ងឥតដំបែ)។
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។
គេឆ្លើយថា៖ «បើអ្នករាល់គ្នាបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញ កុំបញ្ជូនទៅដោយទទេឡើយ គឺត្រូវផ្ញើតង្វាយដោយព្រោះការរំលង ទៅដល់ព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាសះស្បើយ ក៏នឹងដឹងថាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ានៅជាប់នឹងអ្នករាល់គ្នា»។