Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 16:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បី​ដង​ក្នុង​មួយ​ឆ្នាំ ត្រង់​កន្លែង​ដែលព្រះ‌អង្គ​នឹង​ជ្រើស​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​សប្ដាហ៍​ទី​ប្រាំ​ពីរ​ម្តង និង​បុណ្យ​បារាំ​ម្តង។ គេ​មិន​ត្រូវ​មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំប៉័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង នឹង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សបា្តហ៍និង​បុណ្យ​ជំរំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ដៃ​ទទេ​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 16:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាស‌នា​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វគ្រប់។


តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រឹត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ​មាន​កំណត់ បី​ដង​ក្នុង​មួយ​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​ប្រាំពីរ និង​នៅ​បុណ្យ​បារាំ។


លុះ​ដល់​ខែ​ទីប្រាំពីរ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បណ្ដា‌ជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មនុស្ស​តែ​ម្នាក់។


ហើយ​ថា គេ​ត្រូវ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទាំង​ក្រុង​រប​ស់​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ «ចូរ​ចេញ​ទៅ​ឯ​ភ្នំ ហើយ​កាប់​យក​មែក​អូលីវ​ស្រុក និង​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក»។


ជា​កន្លែង​ដែល​កុល​សម្ព័ន្ធ​នានា គឺ​កុល‌សម្ព័ន្ធ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឡើង​ទៅ​តាម​ច្បាប់ របស់​សាសន៍​អ៊ីស្រា‌អែល ដើម្បី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​ការ​អធិស្ឋាន​របស់​ទូល‌បង្គំ ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ -បង្អង់


ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ!


រីឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​ត្រូវ​យក​កូន​ចៀម​មួយ​មក​លោះ តែ​បើ​មិន​ចង់​លោះ​ទេ ត្រូវ​បំបាក់​កកូន​លានោះ​ទៅ។ អស់​ទាំង​កូន​ប្រុស​ច្បង​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​លោះ​កុំ​ខាន។ មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​យើង​ឡើយ។


ដ្បិត​យើង​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ​ពី​មុខ​អ្នក ហើយ​ពង្រីក​ព្រំ​ប្រទល់​របស់​អ្នក​ឲ្យ​ធំ​ទូលាយ កាល​ណា​អ្នក​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​អ្នក​ឡើយ។


ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សម្រាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សម្រាប់​ជា​សម្លៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។


ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​អ្នក​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅដ៏​ស្ងប់​រម្ងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចម្រឹង មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង។


ទី​ក្រុង​ដែល​ខូច​ទាំង​ប៉ុន្មាន នឹង​មាន​ហ្វូង​មនុស្ស​ពេញ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។


ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​អ្នក​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​យើង​បាន​ផ្លុំ​ផាត់​ទៅ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​យើង ដែល​នៅ​ខូច‌បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​អ្នក​រៀង​ខ្លួន​នោះ


ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។


ប៉ុន្តែ គេ​ចាប់​អ្នក​បម្រើ​នោះ​វាយ ហើយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។


ថ្ងៃ​បុណ្យ​បារាំ​របស់​សាសន៍​យូដា​ជិត​ដល់​ហើយ


ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹងជ្រើស​រើស ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរឲ្យ​អ្នកមាន​អស់​ទាំង​ភោគ​ផល និង​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អំណរ។


គ្រប់​គ្នា​ត្រូវ​ថ្វាយ​តាម​ដែល​ខ្លួនអាច​ធ្វើ​ទៅ​បាន គឺ​តាម​ព្រះ‌ពរ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ»។


ពេល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹងជ្រើស​រើស ហើយ​ត្រូវ​អាន​ក្រឹត្យ‌វិន័យ​នេះ នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​គេ​បានឮ។


រាល់​ឆ្នាំ អែល‌កាណា​តែង​ចេញ​ពី​ក្រុង​របស់​ខ្លួន ឡើង​ទៅ​ស៊ីឡូរ ដើម្បី​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ នៅ​ទី​នោះ មាន​ហុបនី និង​ភីនេ‌ហាស ជា​កូន​ទាំង​ពីរ​នាក់​របស់​លោកអេលី ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា។


គេ​ឆ្លើយ​ថា៖ «បើ​អ្នក​រាល់​គ្នា​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ កុំ​បញ្ជូន​ទៅ​ដោយ​ទទេ​ឡើយ គឺ​ត្រូវ​ផ្ញើ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ទៅ​ដល់​ព្រះ​របស់​គេ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​សះស្បើយ ក៏​នឹង​ដឹង​ថា​មាន​ហេតុ​អ្វី ដែល​នាំ​ឲ្យ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម