ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។
និក្ខមនំ 14:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កូនចៅអ៊ីស្រាអែលវិញ គេដើរនៅកណ្ដាលសមុទ្រតាមដីគោក ដោយមានទឹកជាកំផែងនៅពីខាងស្តាំ និងខាងឆ្វេងពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងអមសងខាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅពីខាងស្តាំនឹងខាងឆ្វេង។ អាល់គីតាប ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ |
ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។
ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។
ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។
គឺដល់ព្រះអង្គដែលបានញែក សមុទ្រក្រហមចេញជាពីរ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។
ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលសេះរបស់ស្ដេចចូលទៅក្នុងសមុទ្រ ហើយព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែកូនចៅអ៊ីស្រាអែលបានដើរកណ្ដាលសមុទ្រ តាមដីគោកវិញ។
ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ ទឹកក៏ឈរឡើងជាគំនរ ទឹកធំបានពូនឡើងដូចកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។
ព្រះយេហូវ៉ានឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទ អស់រលីង ហើយនឹងលើកព្រះហស្ត ទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ ទៅវាយទន្លេឲ្យបែកជាប្រាំពីរផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើង ដើរឆ្លងទៅបាន។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
តើមិនមែនព្រះអង្គទេឬ ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជម្រៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ?
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះទេថា បុព្វបុរសរបស់យើងបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរឆ្លងសមុទ្រ
នោះស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់នៅនឹង ឡើងជាគំនរពីចម្ងាយ ត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ចំណែកឯទឹកដែលហូរចុះទៅសមុទ្រអារ៉ាបា គឺសមុទ្រអំបិល ក៏ហូររីងអស់ទៅ។ ពេលនោះ ប្រជាជនក៏នាំគ្នាឆ្លងនៅទល់មុខក្រុងយេរីខូរ។