កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន»។
និក្ខមនំ 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ អាល់គីតាប ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ |
កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន»។
អ្នកនោះនឹងត្រូវស្លាប់ក្នុងមួយរំពេចភ្លាម នៅកណ្ដាលអធ្រាត្រ ពួកជននឹងរន្ធត់ ហើយបាត់ទៅ ឯមនុស្សសំខាន់ៗក៏ត្រូវដកចេញទៅ ដោយឥតមានដៃអ្នកណាធ្វើដែរ។
ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។
ព្រះអង្គតាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប នៅពេលព្រះអង្គចេញទៅ វាយប្រហារស្រុកអេស៊ីព្ទ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ានឹងយាងកាត់ស្រុក ដើម្បីវាយសាសន៍អេស៊ីព្ទ កាលណាព្រះអង្គទតឃើញឈាមប្រឡាក់នៅធ្នឹម និងក្របទ្វារទាំងសងខាង ព្រះអង្គនឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលទៅវាយអ្នករាល់គ្នានៅក្នុងផ្ទះឡើយ។
នៅកណ្ដាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាបានវាយកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ ចាប់ពីបុត្រច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសដែលនៅក្នុងគុក ព្រមទាំងកូនច្បងរបស់សត្វទាំងអស់ដែរ។
ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចម្បាំង ព្រះអង្គនឹងស្រែកឡើង ព្រះអង្គនឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
យើងបានចាត់ជំងឺអាសន្នរោគឲ្យរាតត្បាត ក្នុងចំណោមអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីព្ទ យើងបានប្រហារជីវិតកំលោះៗ របស់អ្នករាល់គ្នាដោយដាវ យើងបានដឹកយកសេះទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅ ក៏ធ្វើឲ្យក្លិនស្អុយពីទីតាំងទ័ពរបស់អ្នករាល់គ្នា សាយឡើងដល់ច្រមុះ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
នៅគ្រប់ទាំងចម្ការទំពាំងបាយជូរ នឹងមានសំឡេងទ្រហោយំ ដ្បិតយើងនឹងដើរកាត់កណ្ដាលអ្នករាល់គ្នា នោះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
លុះដល់កណ្តាលអធ្រាត្រ មានគេស្រែកឡើងថា "មើល៍ កូនកំលោះមកហើយ! ចូរចេញទៅទទួលលោក!"